Checklists

កញ្ចប់សម្ភារ​សម្រាប់គ្រាអាសន្ន និង​បញ្ជី​ពិនិត្យផែនការ
វិធីរក្សា​ទឹក​ទុក​ក្នុង​គ្រា​មាន​អាសន្ន – ប៊ីដុង​ទឹក​ធំៗ
វិធីរក្សា​ទឹក​ទុក​ក្នុង​គ្រា​មាន​អាសន្ន – ដប​ទឹក​តូចៗ
ក្រាបចុះ រក​កន្លែងជ្រក​ការពារ ហើយតោង​ឱ្យ​ជាប់
បណ្ណ​ទំនាក់​ទំនង​ពេល​នៅ​ក្រៅ​តំបន់


គ្រោះ​អាសន្ន​ផ្សេងៗ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា។ សម្រាប់​តំបន់​របស់​យើងគ្រោះ​អាសន្ន​ទាំង​នោះ រួមមាន ព្យុះ​រដូវ​រងាទឹក​ជំនន់ រញ្ជួយដី លំហូរ lahars ស៊ូណាមី អគ្គីភ័យ និង​ ការ​លេច​ធ្លាយ​សារធាតុ​គ្រោះ​ថ្នាក់​នានា។ ការ​ត្រៀម​លក្ខណៈ​ជា​ស្រេច​របស់​លោកអ្នក ​និង​ក្រុម​គ្រួសារ​របស់​លោក​អ្នក​ សម្រាប់​គ្រោះ​មហន្តរាយ​ណាមួយ​ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សុវត្ថិភាព​របស់​លោក​អ្នក។ ធ្វើ​ផែនការ​ស្វ័យ​ផ្គត់ផ្គង់​ខ្លួនឯង​សម្រាប់​រយៈ​ពេល​យ៉ាង​តិច​បីថ្ងៃ–ច្រើន​ជាង​នេះ ក្នុង​ករណី​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ–ដោយហេតុ​ថាវា​អាច​អូស​បន្លាយ​ពេល​ជាច្រើនថ្ងៃ ឬច្រើន​សប្ដាហ៍​​ ដើម្បី​សេវាកម្ម​ចាំបាច់​មួយ​ចំនួន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ។

មាន​វិធានការ​ជាក់​លាក់​នានា ​ដែល​អ្នក​អាច​ធ្វើ​បាន​ ដើម្បី​ការពារ​អ្នក​ជាទី​ស្រលាញ់​ និង​ទ្រព្យ​សម្បត្តិ​របស់​​អ្នក ​ក្នុង​​គ្រា​មាន​គ្រោះ​អាសន្ន​។ វិធានការ​ទាំង​នោះ​ រួម​មាន៖

ធ្វើផែនការ–ដឹង​ពី​របៀប​ដែល​គ្រួសារ​របស់​អ្នក​នឹង​ប្រាស្រ័យ​ទាក់​ទងគ្នា និង​ពីទីកន្លែង​ដែល​អ្នក​នឹង​ជួប​គ្នា​ ប្រសិន​បើ​បែកគ្នា។​

រៀបចំ​កញ្ចប់​សម្ភារ​សម្រាប់​គ្រាអាសន្ន–រួម​មាន​​សម្ភារៈ​ផ្គត់​ផ្គង់​​​ចាំបាច់​​​មួយ​​ចំនួន ដូច​ជា​​​ទឹក​​ផឹក​ អាហារ​រក្សា​ទុក​បាន​យូរ​ ប្រ​អប់​​​សង្គ្រោះ​បឋម ពិល ថ្មពិល​បន្ថែម កូន​វិទ្យុ​មាន​រមូរ​ដៃ ឬកូន​វិទ្យុ​ប្រើ​ថ្មពិល ឱសថ​​មាន​​វេជ្ជបញ្ជា អាវរងា និងភួយ និងសាច់ប្រាក់។​ សូម​កុំ​ភ្លេច​អាហារ​សម្រាប់​សត្វ​ចិញ្ចឹម​របស់​លោក​អ្នក​ផង​!

ចូលរួម–ស្គាល់​អ្នក​ជិត​ខាង​របស់​អ្នក និង​ត្រៀម​​លក្ខណៈ​ជាស្រេច​ដើម្បី​ជួយ​ពួកគេ​ ក្នុង​ករណី​ពួកគេ​ត្រូវ​ការ​ជំនួយ និងរៀន​ពី​វិធី​ធ្វើ​ចលនាដង្ហើម(CPR)/ របៀបសង្គ្រោះ​​បឋម។

តាមដាន​ព័ត៌​មាន​ជា​ប្រចាំ–ចុះឈ្មោះ​ទទួល​ព័ត៌​មាន​ទាន់​ហេតុការ​ណ៍​ក្នុង​តំបន់ និង​ក្នុង​ស្រុក​ និង​ស្ដាប់​​​តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​តំបន់​។​